ការវះកាត់ចំណាំងបែរភ្នែក /

ការយកចេញនូវស្រទាប់ខាងក្រៅកម្រិតខ្ពស់ (ASA)

ការយកចេញនូវស្រទាប់ខាងក្រៅកម្រិតខ្ពស់ ASA តាមប្រភេទភ្នែក គឺជាជម្រើសវះកាត់ផ្សេងទៀតដើម្បីកែតម្រូវភ្នែកម្ញ៉ូបឆ្ងាយ ម្ញ៉ូបជិត និង ជំងឺភ្នែកអាស្ទីកម៉ាត (Astigmatism)។ នៅក្នុងការវះកាត់ ASA គឺមិនចាំបាច់ត្រូវបង្កើតសន្ទះករនេទៀតនោះទេ។ មានតែស្រទាប់ខាងលើនៃករនេប៉ុណ្ណោះ (កោសិកាអេពីតេល្យ៉ូម) ដែលនឹងត្រូវយកចេញ មុនពេលបាញ់ឡាស៊ែរ Excimer តាមប្រភេទភ្នែក។ រយៈពេលស្ដារឡើងវិញនៃគំហើញ និងរយៈពេលជាសះស្បើយនៃករនេ អាចចំណាយរយៈពេលយូរជាងការវះកាត់ដោយឡាស៊ែរផ្សេងទៀតបន្តិច ប៉ុន្តែមានលទ្ធផលមានលក្ខណៈស្រដៀងគ្នា។

ការព្យាបាល ASA

  1. ចំពោះ ASA ស្រទាប់ស្បែកខាងលើករនេ (កោសិកាអេពីតេល្យ៉ូម) គឺត្រូវបានយកចេញដោយថ្នមៗ ដើម្បីអាចបាញ់ឡាស៊ែរ Excimer ចូលទៅក្នុងស្រទាប់ខាងក្នុងនៃករនេបាន។
  2. ឡាស៊ែរ Excimer គឺត្រូវបានប្រើប្រាស់ ដើម្បីកែតម្រូវស្រទាប់ខាងក្នុងនៃករនេឡើងវិញ ដូច្នេះវាធ្វើឱ្យមានការផ្លាស់ប្តូរកម្លាំងភ្នែក។
  3. នៅពេលដែលព្យាបាលដោយឡាស៊ែរ Excimer រួចហើយ លែនភ្នែកសិប្បនិម្មិតនឹងដាក់នៅលើករនេ ដើម្បីការពារកន្លែងព្យាបាល។

Prosedur

Advanced Surface Ablation (ASA)

ជំហានទី 1

Advanced Surface Ablation (ASA)

ជំហានទី 2

Advanced Surface Ablation (ASA)

ជំហានទី 3

Advanced Surface Ablation (ASA)

ជំហានទី 4

គុណសម្បត្តិ

  • សុវត្ថិភាព
  • មិនឈឺចាប់ រហ័ស និងមានផាសុកភាព
  • មិនប្រើកាំបិត
  • មិនចាំបាច់ច្រៀក
  • ស្របតាមស្ថានភាពភ្នែក
  • គុណភាពគំហើញល្អឥតខ្ចោះ
  • សម្រាប់ករនេស្ដើង
  • ជួយការពារជាលិកាករនេ
  • ទំនងជាព្យាបាលករនេដែលមានស្នាម

ណែនាំសម្រាប់អ្នកដែល៖

  • ចង់ស្វែងរកមធ្យោបាយជំនួស Femto-LASIK ឬ SMILE
  • មានកម្រាស់ករនេស្ដើង
  • មានស្នាមលើករនេ (ដោយសារតែការឆ្លងមេរោគភ្នែក ឬរបួសភ្នែកពីមុន)

ទាញយកសៀវភៅផ្សព្វផ្សាយ (PDF)

ចុះឈ្មោះឥឡូវនេះដើម្បីពិនិត្យភ្នែកជាលើកដំបូង!

ទំនាក់ទំនងមកយើងខ្ញុំ

មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!

សូមបំពេញព័ត៌មានលម្អិតរបស់លោកអ្នកនៅខាងក្រោម ហើយយើងខ្ញុំនឹងទាក់ទងទៅអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកក៏អាចទូរស័ព្ទមកយើងដោយផ្ទាល់តាមរយៈ +855 1737 2525.

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ទម្រង់ចុះឈ្មោះរហ័ស









* វាលដែលត្រូវការ