ចក្ខុវិស័យ និងការថែទាំភ្នែករបស់កុមារ /
ការពិនិត្យភ្នែកសម្រាប់កុមារ
ការអភិវឌ្ឍន៍គំហើញធម្មតា គឺមានលក្ខណៈលូតលាស់លឿន ក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃជីវិតកុមារ និងបន្តលូតលាស់រហូតដល់រយៈពេលដប់ឆ្នាំដំបូង។ ការពិនិត្យភ្នែកឱ្យបានល្អិតល្អន់ គឺសំខាន់ណាស់ ដោយសារតែការពិនិត្យបែបនេះបង្ហាញឱ្យយើងដឹងអំពីកម្សោយគំហើញដែលអាចកើតមានឡើងណាមួយ និងអាចព្យាបាលបានទាន់ពេលវេលា។
ប្រសិទ្ធភាពព្យាបាលថយចុះតាមអាយុ។
ការកំណត់រកបញ្ហាភ្នែករបស់កុមារបានទាន់ពេលវេលា អាចជារឿងសំខាន់ណាស់ ដោយសារតែការព្យាបាលចំពោះកុមារគឺមានប្រសិទ្ធភាពជាងគេ នៅពេលដែលធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា។
គំហើញ គឺជាជំនាញដែលត្រូវការរៀន ប្រៀបដូចជាការដើរ ឬការនិយាយដូច្នោះដែរ។ កុមាររៀនប្រើប្រាស់ភ្នែក និងខួរក្បាលរបស់ពួកគេជាមួយគ្នា ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃ ដែលមានចាប់ពីការអាន រហូតដល់ការចាប់ ឬការបោះបាល់។ ប្រសិនបើការអភិវឌ្ឍន៍មិនបានល្អ វាអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរៀនសូត្រ និងសម្រេចកិច្ចការនានា។
ការពិនិត្យនៅវ័យកុមារតូច ក៏មានសារៈសំខាន់ផងដែរ ដោយសារតែកុមារត្រូវការជំនាញមូលដ្ឋានខាងក្រោម ដែលពាក់ព័ន្ធនឹងគំហើញល្អសម្រាប់ការសិក្សារៀនសូត្រ៖
- គំហើញជិត
- គំហើញឆ្ងាយ
- ការសម្របសម្រួលចក្ខុទាំងពីរ (ភ្នែកទាំងពីរ)
- ជំនាញចលនាភ្នែក
- ជំនាញការផ្តោតសម្លឹង
- គំហើញខាងចុងភ្នែក
- ការសម្របសម្រួលដៃនិងភ្នែក
កុមារដែលមានកត្តាហានិភ័យគំហើញ
កុមារដែលមានកត្តាហានិភ័យនៃបញ្ហាគំហើញ អាចនឹងត្រូវធ្វើការពិនិត្យភ្នែកដំបូងរបស់ពួកគាត់នៅអាយុ 6 ខែ និងអាចត្រូវការពិនិត្យភ្នែកឱ្យបានញឹកញាប់នៅអំឡុងពេលកុមារភាព។
ឧទាហរណ៍អំពីកត្តាហានិភ័យរួមមាន៖
- ប្រវត្តិនៃការកើតមិនគ្រប់ខែ ឬកើតមិនគ្រប់គីឡូ
- ការលូតលាស់យឺតយ៉ាវ
- ភ្នែកស្រលៀង
- គ្រួសារមានប្រវត្តិជំងឺភ្នែក
- មានកំហុសចំណាំងបែរភ្នែកកម្រិតខ្ពស់ ឬការប្ដូរទិសដៅនៃពន្លឺរបស់ភ្នែកទាំងពីរខុសគ្នា
- ជំងឺកាយសម្បទា ឬជំងឺផ្សេងទៀត
ផ្ដល់ជូនកូនៗរបស់លោកអ្នកនូវការចាប់ផ្ដើមជីវិតដ៏ល្អប្រសើរនៅថ្ងៃនេះ ដោយចាប់ផ្ដើមពីការមានគំហើញច្បាស់ល្អ!
សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត
ទំនាក់ទំនងមកកាន់យើងខ្ញុំ
មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!
ទាក់ទងមកយើងថ្ងៃនេះ