អ្នកឯកទេសព្យាបាលភ្នែកឡើងបាយនៅប្រទេសកម្ពុជា។
នៅពេលយើង កាន់តែមានវ័យចំណាស់ លែនកែវភ្នែកពីធម្មជាតិដែលធ្លាប់តែមើលឃើញច្បាស់នៅក្នុងភ្នែករបស់យើងប្រែជាស្រអាប់។ ស្ថានភាពនេះគេស្គាល់ថាជាជំងឺភ្នែកឡើងបាយ ហើយជាទូទៅជំងឺនេះកើតឡើងចំពោះមនុស្សចាស់។ ភាពស្រអាប់នៃលែនភ្នែករារាំងពន្លឺមិនឱ្យចូលទៅក្នុងភ្នែកបានគ្រប់គ្រាន់ និងបង្កឱ្យមានគំហើញមិនច្បាស់។
រោគសញ្ញានៃភ្នែកឡើងបាយ
ភ្នែកឡើងបាយកម្រិតស្រាល អាចនឹងមិនប៉ះពាល់ដល់ការមើលឃើញច្បាស់នៃភ្នែកនោះទេ ប៉ុន្តែនៅពេលដែលយើងទុកភ្នែកឡើងបាយយូរមិនបានព្យាបាល នោះវាអាចបង្កឱ្យ៖:
- គំហើញមិនច្បាស់
- ចាញ់ពន្លឺ
- ភ្នែកមួយចំហៀងមើលឃើញរូបភាពស្រមោលពីរ
- ពណ៌ក្លាយទៅជាពណ៌លឿង ឬស្លេកពណ៌
- ពិបាកក្នុងការអាន
- គំហើញពេលយប់មិនសូវច្បាស់
- ចាំងភ្នែក និងមើលឃើញពន្លឺបែកជារង្វង់
សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត
ទំនាក់ទំនងមកកាន់យើងខ្ញុំ
មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!
ទាក់ទងមកយើងថ្ងៃនេះ