ការព្យាបាលឡាស៊ែរភ្នែកផ្សេងទៀត។ /
ការវះកាត់ដាក់លែនភ្នែកសិប្បនិម្មិតបញ្ជូលទៅខាងក្នុង (ICL)
ICL គឺជាលែនភ្នែកទន់ និងមានភាពបត់បែនដែលរចនាឡើងជាពិសេសដើម្បីដាក់បញ្ជូលនៅក្នុងភ្នែក (រវាងប្រស្រីភ្នែក និងលែនភ្នែកគ្រីស្តាលីន) ដើម្បីឱ្យភ្នែករបស់អ្នកមើលឃើញច្បាស់។ កែវភ្នែកនេះ ផលិតពីកូឡាមែរ (collamer) ជាសារធាតុដែលមានលក្ខណៈជីវសាស្ត្រសមស្របជាមួយនឹងភ្នែក ធ្វើឱ្យវាជាជម្រើសវះកាត់ដ៏ពេញនិយមសម្រាប់អ្នកដែលស្វែងរកការព្យាបាលផ្សេងពីការវះកាត់ដោយកាំរស្មី (LASIK) ឬការវះកាត់កែតម្រូវគំហើញដោយឡាស៊ែរផ្សេងទៀត។
ជាលែនភ្នែកដែលអ្នកអាចទុកចិត្តបាន
បច្ចេកវិទ្យាទំនើបបំផុតសម្រាប់អត្តពលិក និងយោធាអាមេរិក។ មកដល់ពេលបច្ចុប្បន្ននេះ គ្រូពេទ្យវះកាត់នៅក្នុងយោធាអាមេរិក បានដាក់លែនភ្នែករាប់ពាន់ដោយប្រើ ICL។ អ្នកជំងឺ 98% ទទួលបានកម្រិតច្បាស់នៃគំហើញ 20/20 ស្របពេលដែលអ្នកជំងឺ 100% អាចមានលទ្ធភាពមើលឃើញ ភ្នែកមានដំណើរការមុខងារបានល្អប្រសើរជាងមុន។
តើការវះកាត់នេះចំណាយរយៈពេលប៉ុន្មាន? តើវាមានសុវត្ថិភាពដែរឬទេ?
ICL គឺជាការវះកាត់ជំងឺក្រៅ ដែលគ្រូពេទ្យវះកាត់របស់យើងត្រូវចំណាយពេលប្រហែល 8-10 នាទីសម្រាប់ភ្នែកមួយ។ ដោយមានការដាក់លែនភ្នែក ICL លើសពី 200,000 នាក់នៅជុំវិញពិភពលោកចាប់តាំងពីឆ្នាំ 1997 មក ICL មានប្រវត្តិមានសុវត្ថិភាពល្អឥតខ្ចោះ
ការព្យាបាលដោយ ICL
ជំហានទី 1
ការវះកាត់ខ្នាតតូចដែលមានទំហំតូចជាង 3mm
ជំហានទី 2
ICL គឺត្រូវបានចាក់បញ្ចូលនៅពីក្រោយប្រស្រីភ្នែក
ជំហានទី 3
ការកែតម្រូវបន្តិចបន្តួចចំពោះ ICL
ជំហានទី 4
ភ្នែកមានគំហើញធម្មតាបន្ទាប់ពីវះកាត់ហើយ
គុណសម្បត្តិ
- សុវត្ថិភាព
- មិនមានការឈឺចាប់ រហ័ស និងមានផាសុកភាព
- ជាសះស្បើយលឿន
- គុណភាពគំហើញល្អឥតខ្ចោះ
- ភ្នែកមិនស្ងួត
- មើលមិនឃើញ និងមិនអាចចាប់បាន
- អចិន្ត្រៃយ៍ ប៉ុន្តែអាចយកចេញវិញបាន
- ការពារកាំរស្មី UV
- ណែនាំសម្រាប់អ្នកដែលមានកម្រាស់ករនេមិនគ្រប់គ្រាន់
ណែនាំសម្រាប់អ្នកដែល៖
- មានកម្រាស់ករនេស្ដើង
- មានកំរិតម្ញ៉ូបភ្នែកខ្ពស់(ឧទាហរណ៍៖ -10.00 DS ដល់ -19.00 DS)
- មានជំងឺភ្នែកអាស្ទីកម៉ាត (Astigmatism) កម្រិតខ្ពស់ (ឧទាហរណ៍៖ -4.00 DC ដល់ -6.00 DC)
- ត្រូវការមធ្យោបាយផ្សេងពី LASIK ឬនីតិវិធីកែតម្រូវគំហើញដោយប្រើឡាស៊ែរផ្សេងទៀត
ចុះឈ្មោះឥឡូវនេះដើម្បីពិនិត្យភ្នែកជាលើកដំបូង!
ទំនាក់ទំនងមកយើងខ្ញុំ
មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!
សូមបំពេញព័ត៌មានលម្អិតរបស់លោកអ្នកនៅខាងក្រោម ហើយយើងខ្ញុំនឹងទាក់ទងទៅអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកក៏អាចទូរស័ព្ទមកយើងដោយផ្ទាល់តាមរយៈ +855 1737 2525.
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ទម្រង់ចុះឈ្មោះរហ័ស
* វាលដែលត្រូវការ