ចក្ខុវិស័យ និងការថែទាំភ្នែករបស់កុមារ /

អ្នកឯកទេសជំងឺងងឹតភ្នែក នៅប្រទេសកម្ពុជា

ជំងឺងងឹតភ្នែក ជាទូទៅគេហៅថា ភ្នែកខ្សោយ (lazy eye)។ ជំងឺនេះកើតឡើងនៅពេលដែលភ្នែកដែលប៉ះពាល់មិនអាចអភិវឌ្ឍន៍ទៅរកគំហើញធម្មតាឡើងវិញក្នុងអំឡុងវ័យកុមារភាព។ ជំងឺងងឹតភ្នែក គឺត្រូវព្យាបាលតាំងពីតូច នៅអាយុចន្លោះ 4 ទៅ 6 ឆ្នាំដើម្បីឱ្យមានប្រសិទ្ធភាពល្អបំផុត។ ការពិនិត្យភ្នែកនៅមត្តេយ្យសិក្សាគ្រប់ជ្រុងជ្រោយជាមួយអ្នកជំនាញចក្ខុរោគ នឹងជួយស្វែងរកឃើញបញ្ហានេះទាន់ពេលវេលា និងធានាបាននូវការព្យាបាលជោគជ័យ។

មូលហេតុបង្កទូទៅនៃ ភ្នែកខ្សោយ

ជំងឺងងឹតភ្នែក ជាញឹកញាប់កើតឡើងនៅពេលដែលភ្នែកមួយចំហៀងព្រឹល និងភ្នែកមួយចំហៀងទៀតមើលឃើញធម្មតា ប៉ុន្តែខួរក្បាលដំណើរការតែគំហើញធម្មតាប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាមូលហេតុបង្កទូទៅមួយចំនួននៃ ជំងឺងងឹតភ្នែក៖

  • កំហុសចំណាំងបែរភ្នែកមិនបានកែតម្រូវ (ម្ញ៉ូបជិត ជំងឺភ្នែកអាស្ទីកម៉ាត (Astigmatism) ឬម្ញ៉ូបឆ្ងាយ)
  • ភាពលម្អៀងខ្លាំងលើកំហុសចំណាំងបែរភ្នែករវាងភ្នែកទាំងពីរ
  • ភ្នែកស្រលៀង
  • គំហើញរំខានដោយត្របកភ្នែកធ្លាក់ ភ្នែកឡើងបាយនៅវ័យកុមារភាពជាដើម។
lazy eyes vision comparison

ការព្យាបាល ភ្នែកខ្សោយ

នៅ OPTIMAX យើងខ្ញុំសូមណែនាំ ឪពុកម្ដាយគ្រប់រូបឱ្យនាំកូនៗមកពិនិត្យមើលភ្នែកខ្សោយ ដើម្បីធានាថាភ្នែករបស់កូនមិនមានការប៉ះពាល់នៅពេលក្រោយទៀតក្នុងជីវិត។ ភ្នែកងងឹត អាចព្យាបាលជាតាមរយៈ 2 ជំហាន៖

  • ការផ្ដល់គំហើញល្អ (ការពាក់វ៉ែនតា ឬការព្យាបាលរាល់ការបិទបាំងគំហើញទាំងអស់)
  • ការព្យាបាលដោយការបិទភ្នែកម្ខាង (Occlusion )។ ការព្យាបាលនេះគឺធ្វើឡើងដោយការបិទភ្នែកដែលមានគំហើញល្អ និងបង្ខំឱ្យភ្នែកដែលមានគំហើញខ្សោយអភិវឌ្ឍន៍ទៅជាភ្នែកដែលមានគំហើញកាន់តែច្បាស់។

ចាំបាច់ត្រូវធ្វើការតាមដានត្រួតពិនិត្យកុមារឱ្យបានទៀងទាត់ បន្ទាប់ពីចាប់ផ្ដើមការព្យាបាល ដោយសារតែការកែលម្អគំហើញឱ្យប្រសើរឡើងអាចចំណាយរយៈពេលរាប់ សប្ដាហ៍រហូតដល់រាប់ឆ្នាំ។

ទាញយកសៀវភៅផ្សព្វផ្សាយ (PDF)

សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត

ទំនាក់ទំនងមកកាន់យើងខ្ញុំ

មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!

ទាក់ទងមកយើងថ្ងៃនេះ